ល្បែងធ្វើរ៉ាកែតវាយប៉េងប៉ុង
សកម្មភាព ៖ ល្បែងធ្វើរ៉ាកែតវាយប៉េងប៉ុង ចិត្តចលភាព៖បំណិនចលនាតូច៖ការហ្វឹកហាត់បង្កើនកម្លាំងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក។សិក្សាសង្គម៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹង និងពេញចិត្តចំពោះសិល្បៈតាមការបង្កើតរូបភាព៖ បុរេគណិត៖ រង្វាស់រង្វាល់៖ បញ្ញបតិ្តស្ដីពីរង្វាស់រង្វាល់៖ បញ្ញតិ្តនៃរូបរាងនិងលំហ។ គោលបំណង ៖ ចិត្តចលភាព៖ មានអំណត់ តស៊ូព្យាយាមនិងសប្បាយរីករាយក្នុងការធ្វើអ្វីមួយ ឬលេងល្បែងឱ្យបានរឹងមាំ និងជោគជ័យ។សិក្សាសង្គម៖ ប្រាប់បានពីរបៀបនៃការបត់ រោយ ដេរ ត្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទ បត់… ដើម្បីបង្កើតជារូបភាពផ្សេងៗ។ ធ្វើឱ្យក្មេងៗមានសកម្មភាព រហ័សរហួននិងប្រុងប្រយ័ត្នក្នុងការចាប់កាន់ បត់ សូន គូរ ហែកនិងផាត់ពណ៌ជាដើម…។ បុរេគណិត ៖ ប្រាប់បានពីរូបរាងសាមញ្ញពីធរណីមាត្រដូចជា៖ រូបរាងការេ ត្រីកោណ រង្វង់ និងចតុកោកែងជាដើម…។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាសកេះ ឬ ក្រដាសអ្វីដែលមានសភាពរឹងល្មម កន្រ្តៃ ស្កុត។ កម្រិតសិក្សា […]