< ត្រឡប់ទៅធនធានទាំងអស់
ល្បែងទាយវត្ថុដែលបាត់
ប្រភេទសកម្មភាព
ល្បែងសកម្មភាព
សកម្មភាព ៖ ល្បែងទាយវត្ថុដែលបាត់
វិទ្យាសាស្ត្រ
ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត)
បុរេគណិត
ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។
គោលបំណង ៖
(វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។
(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។
សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ អ្នកអាចស្វែងរកវត្ថុផ្សេងៗដែលមាននៅក្នុងថ្នាក់រៀនក៏បាន។
- វត្ថុដែលមានពណ៌ផ្សេងគ្នា ឬរូបភាព
- ក្រណាត់ធំល្មមដែលអាចគ្របវត្ថុនោះបាន
ការរៀបចំ៖ រៀបចំវត្ថុមួយចំនួន និងគ្របវាដោយក្រណាត់
សេចក្ដីណែនាំ៖
- ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងរបស់គីមជាមួយកូនៗទាំងអស់គ្នា។
- អ្នកគ្រូបង្ហាញវត្ថុដែលមានពណ៌ផ្សេងគ្នា ឬរូបភាព ក្រណាត់ធំល្មមដែលអាចគ្របវត្ថុនោះបាន។
- ឧទាហរណ៍៖ នេះជាសៀវភៅពណ៌ខៀវ បន្ទាត់ពណ៌ក្រហម ខ្មៅដៃពណ៌លឿង …។
- ឱ្យក្មេងៗថាតាមទាំងអស់គ្នាដើម្បីឱ្យក្មេងៗមានការចងចាំ ។
- បន្ទាប់មក ត្រូវលាក់វត្ថុទាំងនោះនូវក្រោមក្រណាត់។
- រួចផ្លាស់ប្ដូរវត្ថុមួយដោយមិនឱ្យក្មេងៗបានដឹងនោះទេ ថាវត្ថុមួយណាដែលត្រូវបានផ្លាស់ប្ដូរ។
- ចាប់យកក្រណាត់ដែលរំវត្ថុមួយមកហើយសួរក្មេងៗថា តើវត្ថុមួយណាដែលបានបាត់។
- ក្មេងៗអាចនិយាយឈ្មោះវត្ថុដែលបាត់នោះ។
- អ្នកគ្រូធ្វើបែបនេះច្រើនដងរហូតដល់ល្បែងនេះបានបញ្ចប់ ។
ការប្រែប្រួល៖
- ល្បែងនេះលោកគ្រូ អ្នកគ្រូអាចលេងដោយប្រើវត្ថុជំនួសពណ៌បាន (ឧទាហរណ៍. សត្វ ឬ បន្លែ)។
- ល្បែងនេះអាចប្រែប្រួលទៅតាមអាយុ ដោយប្រើឧបករណ៍តិច ឬក៏ច្រើន។
- លោកគ្រូ អ្នកគ្រូអាចផ្លាស់ប្ដូរឧបករណ៍ចាប់ពីម្តងពីរបាន ឬ មិនបាច់ដកវត្ថុអ្វីចេញសោះក៏បានដែរ ដើម្បីឱ្យដឹងថាពួកគេមានការចងចាំបានល្អ។
កត់សម្គាល់ៈល្បែងនេះអាចនឹងសប្បាយ ដោយប្រើឆ្នាំសត្វទាំង១២ទាក់ទងនឹង «រឿងសួរស្តីឆ្នាំថ្មី»។