< ត្រឡប់ទៅធនធានទាំងអស់
ល្បែង ធ្វើអំបិលក្រាម
សកម្មភាព ៖ ល្បែង ធ្វើអំបិលក្រាម
វិទ្យាសាស្រ្ត
បំណិនពិចារណា (ការយល់ដឹងហេតុ និងផល តាមរយការពិសោធន៍)
ការរស់នៅប្រចាំថ្ងៃ(ការស្វែងយល់ដោយសង្កេត)
ភាសាខ្មែរ
ការប្រើពាក្យតាមវេយ្យាករណ៍ (ការយល់ដឹងពីវក្យស័ព្ទរបស់ពាក្យឃ្លា និងល្បះ)។
គោលបំណង ៖
(វិទ្យាសាស្រ្ត) ប្រាប់ពីលក្ខណៈរបស់អាកាសធាតុ ស្ថានភាពវត្ថុអ្វីមួយ។
ប្រាប់ពីសកម្មភាពដែលជះឥទ្ធិពលដូចជា ព្រះអាទិត្យកំដៅទឹក រំហួត។
ប្រាប់បានពីរបៀបនៃការពិសោធន៍ និងស្វែងយល់ពីរបរិស្ថាន។
(ភាសាខ្មែរ) កុមារអាចប្រាប់ពីវត្ថុនានា ដែលធ្លាប់ស្គាល់ចំនួន៥ ឬលើសពីនេះ។
ប្រាប់បានពីពាក្យ ឬ ឃ្លាដែលទាក់ទងពីសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់
មួយចំនួន។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ សម្ភារដែលត្រូវការប្រើប្រាស់មាន៖
- ទឹកអំបិលសម្រាប់ឱ្យក្មេងៗភ្លក់
- ទឹកអំបិលសម្រាប់ធ្វើការពិសោធន៍ (អំបិល២ខាំ ទឹកកន្លះលីត្រ)
- ប្រអប់ ២ (កែវ ឬ ពែង)
- វត្ថុដែលសម្រាប់ចងទម្លាក់ខ្សែរទៅក្រោម (ឧទាហរណ៍. ដែកគោល ឬឈើចង្កាក់)
- ខ្សែអំបោះពណ៌
- ឆ្នាំង
- កន្ត្រៃ
- លួសពណ៌
ការរៀបចំ ៖
១. រៀនពីរបៀបធ្វើអំបិលដូចនៅខេត្តកំពត។
២. រៀនរបៀបធ្វើការពិសោធន៍។
៣. លាយអំបិលបន្តិចជាមួយទឹកដើម្បីឱ្យក្មេងៗទាំងអស់ភ្លក់។
៤. លាយអំបិលប្រហែល២កែវ សម្រាប់ធ្វើការពិសោធន៍។
សេក្ដីណែនាំ៖
- ចូររំលឹកក្មេងៗទាំងអស់ពីការធ្វើអំបិលគឺជាការងារមួយដែលលោកគ្រូសុខធ្លាប់ធ្វើនៅក្នុងសៀវភៅរឿង តើអ្នកចង់ធ្វើការងារអ្វី?។ ប្រាប់ក្មេងៗថាប្រជាជនខ្មែរធ្វើអំបិលនៅខេត្តកំពតដែលជាខេត្តល្បីល្បាញ
ខ្លាំងណាស់នៅក្នុងពិភពលោក។ - កាន់ទឹកក្នុងកែវដែលដាក់អំបិលតិចៗនឹងឱ្យក្មេងៗភ្លក់ថាប្រៃដូចជាទឹកសមុទ្រ។
- ពន្យល់ប្រាប់ថាអំបិលបានមកពីទឹកសមុទ្រដោយការរំហួតដោយពន្លឺថ្ងៃ ដែលប្រជាជនខ្មែរធ្វើវានៅខេត្ត
កំពត។ - សរសេរពាក្យថា «រំហួត» នៅលើក្ដារខៀន និងប្រាប់ពួកគេថា ពាក្យហ្នឹងមានន័យយ៉ាងដូចម្តេច?
- ចូរឱ្យពួកគេនិយាយតាមពាក្យថា «រំហួត» ។
- ពន្យល់ពួកគេពីពាក្យ រំហួត ។
ការរំហួត៖ ព្រះអាទិត្យកំដៅទឹក ហើយប្រែក្លាយវាទៅជាឧស្ម័ន។ ឧស្ម័នប្រៀបដូចជាខ្យល់អញ្ចឹង ប៉ុន្តែ
ស្រាលជាងឧស្ម័ន ដូច្នេះវាឡើងទៅលើមេឃ ហើយមានទឹកតិចនៅក្នុងកែវ/ពែងរហូតដល់ទឹកអស់
ហើយនៅសល់តែអំបិលប៉ុណ្ណោះ។
- ប្រាប់ក្មេងៗទាំងអស់ថាពួកគេទាំងអស់នឹងធ្វើការពិសោធន៍មួយដែលនិយាយពីដំណើរការរំហួត និង
របៀបធ្វើអំបិល។ - ដំបូងប្រាប់ពួកគេពីវិធីលាយអំបិលទៅក្នុងទឹកយ៉ាងដូចម្តេច ដើម្បីធ្វើជាទឹកសមុទ្រ
- កាន់ទឹកអំបិលដែលបានលាយសម្រាប់ឱ្យក្មេងៗភ្លក់ ឱ្យពួកគេភ្លក់ទាំងអស់គ្នាថាវាមានរសជាតិប្រៃអត់។
- ពន្យល់ថាអ្នកនឹងធ្វើការពិសោធន៍នៅខាងមុខថ្នាក់របស់អ្នក
- ដាក់ទឹកកន្លះលីត្រក្នុងឆ្នាំង ដាក់អំបិល២ខាំ ចូលក្នុងឆ្នាំង
- ដាំវាឱ្យពុះ កូរវាឱ្យសព្វ តែកុំឱ្យអំបិលនោះរលាយទាំងអស់ពេក ពោលគឺ រលាយតែ៨០ភាគរយបានហើយ
- យកលួសពណ៌ដែលបានត្រៀមទុក មកធ្វើជារូបរាងផ្សេងៗ ដែលខ្លួនស្រឡាញ់ចូលចិត្ត តែបើគ្មានលួសពណ៌ទេ អាចប្រើលួសធម្មតាដោយយកអំបោះពណ៌រុំ ដើម្បីបានជាលួសពណ៌។
- បន្ទាប់មករូបរាងដែលបានធ្វើរួចត្រូវចងជាមួយខ្សែ និងឈើចង្កាក់ដោយត្រូវប្រមាណខ្សែល្មមនឹងជម្រៅកែវទាំងពីរនោះ
- ដាក់លួសទាំងនោះ ទៅក្នុងកែវទាំងពីរ បន្ទាប់ដាក់ទឹកអំបិលដែលក្នុងឆ្នាំង ហើយនៅក្ដីនោះ ចូលទៅក្នុងកែវទាំងពីរ ឱ្យពេញៗតែម្ដង
- ទុកកែវទាំងពីរនៅកន្លែងកម្ដៅថ្ងៃ
- រយៈពេល២ ទៅ៣ម៉ោង អ្នកនឹងបាបឃើញអំបិលក្រាមជាប់ជាមួយលួសពណ៌ទាំងនោះ បន្ទាប់ពីអ្នកលើកវាឡើង។
- ប្រាប់ពួកគេថាត្រូវមើលដោយយកចិត្តទុកដាក់កែវ ថាវានៅចំកម្ដៅថ្ងៃដែរឬទេ។