< ត្រឡប់ទៅធនធានទាំងអស់

ល្បែងធ្វើរ៉ាកែតវាយប៉េងប៉ុង


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
កន្ត្រៃ, ក្រដាសការ៉េ, ក្រដាសកេះ, ស្កុត​
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • សិក្សាសង្គម សិក្សាសង្គម
  • បុរេគណិត បុរេគណិត

សកម្មភាព ល្បែងធ្វើរ៉ាកែតវាយប៉េងប៉ុង 

ចិត្តចលភាព៖បំណិនចលនាតូច៖ការហ្វឹកហាត់បង្កើនកម្លាំងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក។
សិក្សាសង្គម៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹង និងពេញចិត្តចំពោះសិល្បៈតាមការបង្កើតរូបភាព៖
បុរេគណិត៖
រង្វាស់រង្វាល់៖ បញ្ញបតិ្តស្ដីពីរង្វាស់រង្វាល់៖ បញ្ញតិ្តនៃរូបរាងនិងលំហ។  

គោលបំណង

ចិត្តចលភាព៖ មានអំណត់ តស៊ូព្យាយាមនិងសប្បាយរីករាយក្នុងការធ្វើអ្វីមួយ ឬលេងល្បែងឱ្យបានរឹងមាំ និងជោគជ័យ។
សិក្សាសង្គម៖ ប្រាប់បានពីរបៀបនៃការបត់ រោយ ដេរ ត្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទ បត់… ដើម្បីបង្កើតជារូបភាពផ្សេងៗ។ ធ្វើឱ្យក្មេងៗមានសកម្មភាព រហ័សរហួននិងប្រុងប្រយ័ត្នក្នុងការចាប់កាន់ បត់ សូន គូរ ហែកនិងផាត់ពណ៌ជាដើម…។

​​បុរេគណិត ៖ ប្រាប់បានពីរូបរាងសាមញ្ញពីធរណីមាត្រដូចជា៖ រូបរាងការេ ត្រីកោណ រង្វង់ និងចតុកោកែងជាដើម…។ 

រយៈពេល ៣០ នាទី 

ឧបករណ៍ ៖ ក្រដាសកេះ ឬ ក្រដាសអ្វីដែលមានសភាពរឹងល្មម កន្រ្តៃ ស្កុត។ 

កម្រិតសិក្សា ៖ មធ្យមនិងខ្ពស់ 

ការរៀបចំ រៀបចំធ្វើរុកកែតមួយឈុតសម្រាប់បង្ហាញកុមារជាមុនសិន។ 

សេក្ដីណែនាំ៖ 

  1. ប្រាប់កុមារថាថ្ងៃនេះ ពួកយើងនឹងលេងល្បែងមួយដែលមានឈ្មោះថា ល្បែងធ្វើរុកកែតវាយប៉េងប៉ុង។ 
  2. សួរកុមារថា តើកូនៗស្គាល់កីឡាវាយប៉េងប៉ុងដែរឬទេ? ធ្លាប់លេងកីឡាហ្នឹងដែរឬទេ? 
  3. កូនៗបានមើលការប្រកួតកីឡា នៅក្នុងព្រឹត្តិការណ៍ ស៉ីហ្គេមឆ្នាំ២០២៣ដែរឬទេ? តើនៅក្នុងស៉ីហ្គេមមានកីឡាវាយប៉េងប៉ុងដែរឬទេ? 
  4. បន្ទាប់មកបង្ហាញពីរុកកែតមួយឈុតដែលបានធ្វើនិងត្រៀមនោះ ទៅកាន់កុមារមុនពេលធ្វើវាទាំងអស់គ្នា។ 

វិធីធ្វើ៖ 

រង្វង់នោះ បន្ទាប់មកទៀត ប្រើស្គុតបិទវាទាំងសងខាងឱ្យមានសភាពរឹងមាំជាការស្រេច។ 

  1. ពេលធ្វើរួចរាល់អាចឱ្យក្មេងៗលេងកីឡាវាយប៉េងប៉ុងនេះបាន ប្រសិនបើមានគ្រាប់របស់វា។
  2. ពួកគេអាចប្រើប៉ោងប៉ោងធ្វើគ្រាប់ក្នុងការលេងល្បែងនេះក៏បានដែរ ដែលមានទំហំទៅតាមការរៀបចំរបស់អ្នក។