< ត្រឡប់ទៅធនធានទាំងអស់
ល្បែងតោះដើរផ្សារ
សកម្មភាព ៖ ល្បែងតោះដើរផ្សារ
បុរេគណិត
បំណិនពិចារណាក្នុងសង្គម (ចំណេះដឹងនៃបញ្ញត្តិសេដ្ឋកិច្ចសាមញ្ញមួយចំនួន)
គោលបំណង ៖
(បុរេគណិត) ៖ ប្រាប់ឈ្មោះ និងប្រភេទប្រាក់រៀលខ្មែរដូចជា១០០, ៥០០, ១០០០, ៥០០០រៀល និងលើសពីនេះក៏បាន។
កម្រិតសិក្សា ៖ មធ្យម ខ្ពស់
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖
- ដាក់សម្ភារសម្រាប់លក់នៅលើតុ ដោយមានសរសេរ ឬបិទតម្លៃនៅខាងមុខ។
- សូមកំណត់តម្លៃបន្ថែមក្នុងករណីអ្នកត្រូវការផ្លាស់ប្តូរតម្លៃខ្លះ ដូច្នេះត្រូវមាន ៤តម្លៃ
(១០០, ៥០០, ១០០០, ៥០០០រៀល) សម្រាប់ជ្រើសរើសនៅលើតុ។
ការរៀបចំ ៖
- បោះពុម្ពរូបភាពក្រដាសប្រាក់ និងកាត់វាជាសន្លឹកផ្សេងៗគ្នា អ៊ុតក៏បានដែរ។
- សម្ភារសម្រាប់ដាក់លក់ដូរ។
- សរសេរតម្លៃនៅលើសម្ភារដែលត្រូវលក់នោះ។
សេក្ដីណែនាំ៖
- ពិភាក្សាថា៖ ហេតុអ្វីបានជាមនុស្សធំត្រូវធ្វើការងារ? (ចម្លើយ៖ ពីព្រោះរកលុយដើម្បីទិញម្ហូបអាហារ សម្លៀកបំពាក់ និងផ្ទះជាដើម -ល-)។
- ចែកក្រដាសប្រាក់ទៅឱ្យក្មេងៗ ម្នាក់មួយសន្លឹក។
(ក្រដាស់ប្រាក់ធ្វើពីក្រដាស ១០០រៀល ៥០០រៀល ១០០០រៀល ៥០០០រៀល) ។ - សួរក្មេងៗអំពីក្រដាសប្រាក់នីមួយៗ៖
តើក្រដាសប្រាក់១០០ ៥០០ ១០០០ ៥០០០ រៀលមានពណ៌អ្វី?
តើមានរូបអ្វីជាសម្គាល់?
តើកូនមានក្រដាសប្រាក់(១០០ ៥០០ ១០០០ ៥០០០ រៀល) អាចទិញអ្វីបានខ្លះ? - ឱ្យក្មេងៗបង្ហាញក្រដាសប្រាក់ម្តងមួយប្រភេទតាមសន្លឹកនីមួយៗដែលអ្នកគ្រូសួរ ១០០ រៀល ៥០០ រៀល ១០០០ រៀល ៥០០រៀល ។ ឧទាហរណ៍៖ចូរកូនបង្ហាញក្រដាសប្រាក់ ១០០រៀល
- ត្រូវរៀបចំរបស់របរនៅលើតុ ធ្វើដូចជាអ្នកលក់នៅផ្សារ។
- បន្ទាប់មកប្រាប់ក្មេងៗថា៖ កូនៗនឹងលេងល្បែងតោះដើរផ្សារជាមួយអ្នកគ្រូ។ កូនត្រូវទិញ
របស់របរនៅលើតុអ្នកគ្រូទាំងអស់គ្នា ។ - ហៅក្មេងម្នាក់ ឬ ចែកជាក្រុមក៏បាន ឱ្យដើរមកតុអ្នកគ្រូ និងបង្ហាញក្រដាសប្រាក់ទៅមិត្តរួម
ថ្នាក់។ ហើយអ្នកគ្រូសួរក្មេងនោះថា៖ តើក្រដាសប្រាក់នេះមានតម្លៃប៉ុន្មាន? - ឱ្យក្មេងជ្រើសរើសរបស់មួយដែលត្រូវនឹងតម្លៃរបស់ក្រដាសប្រាក់ដែលក្មេងមាន។
- ពេលក្មេងៗទាំងអស់ដល់វេនដើរផ្សារទិញគ្រប់គ្នាហើយនោះ សូមឱ្យក្មេងទាំងអស់ប្រគល់
ក្រដាសប្រាក់ឱ្យគ្រូវិញជាការស្រេច។
ការប្រែប្រួល៖
សកម្មភាពនេះអាចលេងបានដោយវិធីផ្សេងទៀតបាន និងពិបាកតាមដែលអ្នកត្រូវការ។វិធីងាយស្រួលគឺ
ជ្រើសរើសបោះពុម្ពរូបភាពក្រដាសប្រាក់ និងកាត់វាជាសន្លឹកផ្សេងៗគ្នា និងជ្រើសរើសរបស់របរដែល
មានតម្លៃស្រាប់។
សម្រាប់ក្មេងដែលមានអាយុច្រើននោះគឺនិយាយពីក្រដាស១០០រៀល ពីរសន្លឹក ស្មើនឹង២០០រៀល។
ចែកក្រដាសប្រាក់ឱ្យទៅពួកគេ២ ឬ ៣ សន្លឹកមានតម្លៃដូចគ្នា សម្រាប់ឱ្យពួកគេចេះបូកចូលគ្នាផង។
ចែកក្រដាសប្រាក់ឱ្យទៅពួកគេ២ ឬ ៣ សន្លឹកមានតម្លៃមិនដូចគ្នា សម្រាប់ឱ្យពួកគេចេះបូកចូលគ្នាផង។