ធនធានទាំងអស់

ល្បែងតោះដើរផ្សារ

សកម្មភាព ៖ ល្បែងតោះដើរផ្សារ បុរេគណិត បំណិនពិចារណាក្នុងសង្គម (ចំណេះដឹងនៃបញ្ញត្តិសេដ្ឋកិច្ចសាមញ្ញមួយចំនួន)​ គោលបំណង       ៖ (បុរេគណិត)       ៖ ប្រាប់ឈ្មោះ និងប្រភេទប្រាក់រៀលខ្មែរដូចជា១០០, ៥០០, ១០០០, ៥០០០រៀល និងលើសពីនេះក៏បាន។កម្រិតសិក្សា ៖ មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ដាក់សម្ភារសម្រាប់លក់នៅលើតុ ដោយមានសរសេរ ឬបិទតម្លៃនៅខាងមុខ។ សូមកំណត់តម្លៃបន្ថែមក្នុងករណីអ្នកត្រូវការផ្លាស់ប្តូរតម្លៃខ្លះ ដូច្នេះត្រូវមាន ៤តម្លៃ(១០០,  ៥០០, ១០០០, ៥០០០រៀល) សម្រាប់ជ្រើសរើសនៅលើតុ។ ការរៀបចំ ៖ បោះពុម្ពរូបភាពក្រដាសប្រាក់ និងកាត់វាជាសន្លឹកផ្សេងៗគ្នា អ៊ុតក៏បានដែរ។ សម្ភារសម្រាប់ដាក់លក់ដូរ។ សរសេរតម្លៃនៅលើសម្ភារដែលត្រូវលក់នោះ។ សេក្ដីណែនាំ៖ ពិភាក្សាថា៖ ហេតុអ្វីបានជាមនុស្សធំត្រូវធ្វើការងារ? (ចម្លើយ៖ ពីព្រោះរកលុយដើម្បីទិញម្ហូបអាហារ សម្លៀកបំពាក់ និងផ្ទះជាដើម -ល-)។  ចែកក្រដាសប្រាក់ទៅឱ្យក្មេងៗ ម្នាក់មួយសន្លឹក។(ក្រដាស់ប្រាក់ធ្វើពីក្រដាស ១០០រៀល […]