< ត្រឡប់ទៅធនធានទាំងអស់

ល្បែងបីងហ្គូសមាជិកគ្រួសារ

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
បោះពុម្ភ សន្លឹកកិច្ចការ
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • សិក្សាសង្គម សិក្សាសង្គម

សកម្មភាព ល្បែងបីងហ្គូសមាជិកគ្រួសារ 

សិក្សាសង្គម៖ បំណិនទំនាក់ទំនង៖ បំណិងរស់នៅក្នុងសង្គមនិងទំនាក់ទំនងវិជ្ជមានជាមួយមនុស្សជុំវិញខ្លួន៖ 
គោលបំណង៖ 
បំណិនសម្បទា៖ រៀបរាប់និងប្រាប់បានពីឈ្មោះមនុស្សជុំវិញខ្លួនឱ្យជួយនៅពេលដែលខ្លួនមានបញ្ហា

រយៈពេល ៣០ នាទី 

ឧបករណ៍ ៖ ក្រដាសមួយដែលមានរូបភាពសមាជិកគ្រួសារ (អ្នកអាចទាញយកនៅក្នុងគេហទំព័របស់អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារបាន👉https://rermork.org)
(សមាជិកគ្រួសារទៅតាមការចង់បានរបស់អ្នក អាចមានដល់មីងពូអ៊ំឬអ្នកផ្សេងទៀតប្រសិនបើមាន) ក្រដាសដែលមានសមាជិកគ្រួសារដែលត្រូវកាត់សម្រាប់លេងមួយឈុតទៀត សម្ភារមួយចំនួនសម្រាប់ដាក់កាតដែលកាត់រួច។ គ្រប់កាតទាំងអស់ ទាំងសម្រាប់កាត់ និងការទំហំA5 គឺត្រូវអ៊ុតឱ្យបានរឹងមាំ ព្រោះវាអាចលេងបានយូរអង្វែងផងដែរនិងសម្ភារសម្រាប់ដាក់នៅលើក្រដាសទំហំA5ម្នាក់មួយឈុតដែរ (ប្រសិនបើនៅលើក្រដាសនោះមានរូបភាពសមាជិក៦នាក់ ត្រូវមានសម្ភារនោះចំនួន៦ដែរ)
បញ្ជាក់៖ សម្ភារនេះអាចជាគម្របដប កំណាត់ឈើតូចៗ ឬជាអ្វីក៏បានដែរ ឱ្យតែមិនមានគ្រោះថ្នាក់ដល់កុមារ។ 

កម្រិតសិក្សា ៖ មធ្យម និង ខ្ពស់ 

ការរៀបចំ ៖ រៀបចំសម្ភារឱ្យបានរួចរាល់សម្រាប់លេងល្បែងសកម្មភាពនេះ និងទុកសម្រាប់បង្ហាញកុមារផងដែរ។ សម្រាប់សម្ភារ អ្នកគួរតែធ្វើឱ្យរួចរាល់សម្រាប់កុមារងាយស្រួលជាងឱ្យកុមារជាអ្នកធ្វើ។

សេក្ដីណែនាំ៖ 

  1. ប្រាប់កុមារថាថ្ងៃនេះពួកគេនឹងបានលេងល្បែងសកម្មភាពដែលមានឈ្មោះថា៖ ល្បែងបីងហ្គូសមាជិកគ្រួសារ។
  2. សួរសំណួរខ្លះៗដែលទាក់ទងទៅនឹងសមាជិកគ្រួសារទៅកាន់កុមារជាមុនសិនបាន ដូចជា៖ តើកូនមានប៉ាម៉ាក់អត់? តើប៉ាម៉ាក់ជាសមាជិកគ្រួសាររបស់កូនៗអត់​? តើលោកតាលោកយាយជាសមាជិកគ្រួសាររបស់កូនៗដែរឬទេ? ជាដើម…។ 
  3. បែងចែកកុមារទៅជាក្រុមៗ ដែលក្នុងមួយក្រុមអាចមានសមាជិក ២ទៅ៦នាក់ ក្នុងនោះត្រូវមានម្នាក់ដែលធ្វើជាមេក្រុមផងដែរ។ 
  4. ឱ្យកុមារក្នុងក្រុមនីមួយៗអង្គុយជារង្វង់និងមានសម្ភារដែលត្រៀមសម្រាប់លេងល្បែងនេះឱ្យបានគ្រប់គ្រាន់ផងដែរ។ 
  5. បន្ទាប់មកត្រូវប្រាប់កុមារពីរបៀបលេងល្បែងនេះឱ្យបានច្បាស់ជាមុនសិន។ 

ការប្រែប្រួល៖ 

  1. ល្បែងនេះអាចបង្កើតកាតដែលមានសមាជិកគ្រួសារកាន់តែច្រើនកាន់តែសប្បាយ 
    ឧ. សមាជិកគ្រួសារអាចមានដូចជា៖ ពូ មីង អ៊ំប្រុសស្រី ជាដើម…។ 
  2. អាចបង្កើតជាកាតបន្លែ ផ្លែឈើ របស់របរប្រើប្រាស់ផ្សេងៗ ដូចជា៖ សម្ភារក្នុងថ្នាក់ សាលារៀន វត្តអារាម ផ្ទះ បង្គន់ បន្ទប់ដេក បន្ទប់ទទួលភ្ញៀវ ផ្ទះបាយជាដើមបានផងដែរ។