< ត្រឡប់ទៅធនធានទាំងអស់

ល្បែងសម្ដែងជាដើរផ្សារ


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
មិនត្រូវការសម្ភារ
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • បុរេគណិត បុរេគណិត
  • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព ៖ ល្បែង សម្ដែងជាដើរផ្សារ 

បុរេគណិត 

បំណិនពិចារណាក្នុងសង្កម(ភាពខុសគ្នារវាងព្រឹត្តិការណ៍ដែលកើតឡើងក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ដោយផ្អែកលើពេលវេលា)។

ភាសាខ្មែរ

ការសន្ទា (សន្ទាដោយប្រើពាក្យ ឬឃ្លាសមស្របតាមវ័យ(ភាសាបង្ហាញអារម្មណ៍ និងមនោសញ្ចេតនា)

គោលបំណង ៖

(បុរេកណិត)            ៖ ប្រាប់ពីពេលដែលកន្លងហួស កំពុង និងមិនទាន់មកដល់។
          ប្រាប់ពីឈ្មោះថ្ងៃក្នុងសប្តាហ៍តាមលំដាប់ដូចជាថ្ងៃ អាទិត្យ ចន្ទ​។

(ភាសាខ្មេរ)            ៖ ប្រាប់ពីសកម្មភាពការងារនានា ដែលខ្លួនបានធ្វើកន្លងមកទៅកាន់មិត្តភក្តិ ឬមនុស្សធំ។  

កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់

សៀវភៅ ៖ ដកស្រង់ចេញពីរឿង  ៉សួស្តីឆ្នាំថ្មី  ៉
រយៈពេល ៖ ៣០ នាទី 

ឧបករណ៍ ៖  គ្មាន

ការរៀបចំ  សៀវភៅ (សំរាប់អាន និងនែនាំទៅក្មេងៗ)

សេចក្ដីណែនាំ ៖ 

  1. អានសៀវភៅរឿងឱ្យក្មេងៗស្ដាប់ 
  2. សួរក្មេងៗថាមានអ្វីកើតឡើងនៅក្នុងថ្ងៃនីមួយៗនៃថ្ងៃចូលឆ្នាំ? អ្នកណាខ្លះបានចូលរួម? ហើយពួកគេធ្វើអ្វីខ្លះ? 
  3. បែងចែកក្មេងៗទៅជាក្រុម និងប្រាប់ពួកគេថា ថ្ងៃនេះពួកគេនឹងលេងល្បែងមួយដែលពួកគេនឹងដើរតួជាអ្នកដើរផ្សារពីសៀវភៅ 
  4. ប្រាប់ក្មេងថា តើថ្ងៃណាខ្លះដែលយើងបានជ្រើសរើសមកលេងក្នុងល្បែងនេះ និងប្រាប់ពួកគេពីច្បាប់ 

ក្មេងទី១សម្ដែងធ្វើជា ម្ដាយ ហើយនិយាយថា៖ ថ្ងៃនេះ ពួកយើងនឹងទៅផ្សារទិញសម្ភារ និងសម្លៀកបំពាក់ខ្លះៗ 

ពួកគេដើរទៅផ្សារដើម្បីស្វែងរកមើលសម្លៀកបំពាក់ខ្លះៗ 

ក្មេងទី១និយាយថា៖ បាទ ខ្ញុំកំពុងរកមើលរ៉ូបខ្លះៗសម្រាប់រតនាហ្នឹងណា៎!…

  1. មើលម្ដងទៀតពីសាច់រឿងថាមានរឿងអ្វីកើតឡើងនៅក្នុងថ្ងៃនីមួយៗ 
  2. ឱ្យក្មេងៗសម្ដែងរឿងខ្លីមួយដែលធ្វើជាការដើរផ្សារតាមថ្ងៃនីមួយៗ 
  3. ទុកពេលវេលាខ្លះដែរឱ្យក្មេងៗដើរជុំវិញដើម្បីសាកល្បងលេងល្បែងហ្នឹងសិន ជួយពួកគេប្រសិនបើពួកគេត្រូវការ
  4. នៅពេលដែលពួកគេបានសមរួចរាល់ហើយនោះ សុំឱ្យពួកគេចាប់លេងនៅខាងមុខបន្ទាប់ទាំងអស់គ្នាតែម្ដង ទៅតាមថ្ងៃនីមួយៗ 

ការប្រែប្រួល៖ 

ក្មេងៗដែលមានអាយុច្រើនជាងនេះ អាចធ្វើការសម្រេចចិត្តបង្កើតច្បាប់ដោយខ្លួនឯងបាន។