ល្បែងគ្រោះធម្មជាតិ
សកម្មភាព ៖ ល្បែងគ្រោះធម្មជាតិ ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើតកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក៖ វិទ្យាសាស្រ្ត ៖ ការរស់នៅប្រចាំថ្ងៃ៖ លក្ខណៈមេឃនិងអាកាសធាតុ៖ បុរេគណិត ៖ រូបរាងនិងលំហ៖ បញ្ញាត្តិរូបរាងនិងលំហ៖ គោលបំណង ចិត្តចលភាព ៖ បំណិនសម្បទា៖ កំណត់ចំណុចគោលដៅនៃចលនាដៃដោយការទប់លំនឹងនិងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយឬលែងល្បែងបានរឹងមាំល្អ។ វិទ្យាសាស្រ្ត ៖ វិជ្ជាសម្បទា៖ ប្រាប់បានផលវិបាកនៃបាតុភូត ធម្មជាតិ៖ ភ្លៀវ ផ្លេកបន្ទោរ រន្ទះផ្គរ ខ្យល់ ព្យុះ ទឹកជំនន់ រាំងស្ងួតជាដើម…។ បុរេគណិត ៖ បំណិនសម្បទា៖ កំណត់ទីតាំងវត្ថុធៀបទៅនឹងវត្ថុមួយផ្សេងទៀតដោយប្រើពាក្យដូចជា ខាងលើ ខាងក្រោម ខាងក្រោយ ខាងក្នុង ខាងឆ្វេង ខាងស្ដាំជាដើម…។ កម្រិតសិក្សា ៖ មធ្យមនិងខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ មិនមែនសម្ភារសម្រាប់លេងទេ ការរៀបចំ ៖ ត្រៀមពាក្យនិងរបៀបលេងឱ្យបានច្បាស់មុននឹងលេង […]