< ត្រឡប់ទៅធនធានទាំងអស់

ល្បែងរបស់សម័យមុន និងសម័យថ្មី


15-20 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
បោះពុម្ភ សម្ភារ
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • បុរេគណិត បុរេគណិត
  • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព ៖ ល្បែងសម័យមុន និងសម័យថ្មី

បុរេគណិត

បំណិនពិចារណាក្នុងសង្គម (ភាពខុសគ្នារវាងព្រឹត្តិការណ៍ដែលកើតឡើងក្នុងអតីតកាលបច្ចុប្បន្ន និងអណាគត

ដោយផ្អែកលើពេលវេលា)។

ភាសាខ្មែរ​

ការប្រើពាក្យតាមវេយ្យាករណ៍(ការយល់ពីវាក្យសព្ទ័ ឃ្លា និងល្បះ)

ប្រើពាក្យសំដីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (និមិត្តសញ្ញាតំណាងឱ្យសត្វ និងវត្ថុនានា)។ 

គោលបំណង ៖​

(បុរេគណិត) ប្រាប់ពីពេលដែលកន្លងហួស កំពុងកើត និងមិនទាន់មកដល់។

(ភាសាខ្មែរ)​ ប្រាប់បានពាក្យដែលទាក់ទងនឹងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់មួយចំនួន​។

ប្រាប់បានពីឈ្មោះសត្វ ឬ វត្ថុនានាដែលធ្លាប់ស្គាល់ចំនួន៥ លើសក៏បាន។

កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់

រយៈពេល ៖ ២០ នាទី 

ឧបករណ៍ កាតរូបភាពវត្ថុ (សខ្មៅ ពណ៌) ដែលគូរសកម្មភាព របៀបរបរស់នៅ ទំនៀមទម្លាប់ 

ប្រពៃណី សម័យមុន និងសម័យថ្មី ឬអាចប្រើពាក្យសម័យបុរាណ 

និងសម័យទំនើបក៏បាន។
(ឧទាហរណ៍ ចង្គៀងជាមួយ អំពូល, រទេះ ដើរ ជិះឡានសេះជាមួយ មួយឡាន, ទូរស័ព្ទ

លើតុជាមួយ ទូរស័ព្ទដៃ……)។ លោកគ្រូ អ្នកគ្រូអាចយករបស់ពិតដែលមានមកបង្ហាញ
ឱ្យកុមារឃើញផ្ទាល់ក៏បានដែរ។

ការរៀបចំ បង្ហាញកាតរូបភាពវត្ថុ សកម្មភាព របៀបរបរស់នៅ ទំនៀមទម្លាប់ ប្រពៃណីសម័យមុន 

និងសម័យថ្មី ឬអាចប្រើពាក្យសម័យបុរាណ និងសម័យទំនើបក៏បាន។

សេចក្ដីណែនាំ៖

  1. ប្រាប់ក្មេងៗថា៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងសម័យមុន និងសម័យថ្មីជាមួយកូនៗទាំងអស់គ្នា។
  2. ត្រូវបង្ហាញកាតឱ្យក្មេងមើលម្តងមួយសន្លឹក និងពន្យល់។
  3. បន្ទាប់មកត្រូវចែកកាតឱ្យទៅក្មេងៗម្នាក់ ១សន្លឹក។
  4. ចង្អុលជ្រើសរើសក្មេងម្នាក់សួរថា៖ តើកូនមានកាតរូបភាពអ្វី? ចាស៖កាតរូបទៀន។
  5. សូមកូនៗណាដែលមានកាតរូបភាពទៀនត្រូវក្រោកឈរឡើងទាំងអស់គ្នា។
  6. អ្នកគ្រូសួរ៖ តើរបស់ទំនើបជាងទៀនមានអ្វី? គេប្រើក្នុងសម័យថ្មីនេះគឺអ្វី? ចម្លើយ៖ អំពូល។

(សូមលើកសំណួរសួក្មេងទាក់ទងនឹងវត្ថុសម័យមុន ឬ អតីតកាល និងសម័យបច្ចុប្បន្ន សម័យថ្មី ទំនៀមទម្លាប់ ប្រពៃណី)ឧទាហរណ៍៖ សម័យមុន មនុស្សដើរ, សម័យនេះ មនុស្សជិះកង់ ឡាន ម៉ូតូ។