< ត្រឡប់ទៅធនធានទាំងអស់
ល្បែងធ្វើជារូបឥន្ទធនូ
សកម្មភាព ៖ ល្បែងធ្វើជារូបឥន្ទធនូ
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។
បុរេគណិត
ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។
គោលបំណង ៖
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។
(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ ក្រដាសពណ៌ ៧ពណ៌មានពណ៌ក្រហម ខៀវ លឿង បៃតង ទឹកក្រូច ស្វាយនិងពណ៌ខៀវ
ស្វាយកាត់វាជារាងការ៉េ បន្ទាប់មកអ៊ុតវាឱ្យមានភាពរឹងមាំ មួយដុំមាន៧ពណ៌ ។
ការរៀបចំ ៖ ចែកកាតទៅឱ្យក្មេងៗម្នាក់ ១សន្លឹកតាមពណ៌នីមួយៗ។
កាតតាមពណ៌នីមួយៗអាចមាន ៧ ពណ៌អាស្រ័យតាមចំនួនក្មេង។
សេចក្ដីណែនាំ៖
- ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងធ្វើជារូបឥន្ទធនូជាមួយកូនៗទាំងអស់គ្នា។
- សួរក្មេងៗថា៖ តើកូនៗស្គាល់ឥន្ទធនូដែរឬទេ? បាទ/ចាស ស្គាល់។
តើឥន្ទធនូមានរាងដូចម្តេចដែរ? ឱ្យក្មេងៗធ្វើដៃកោងដូចជារូបឥន្ទធនូ។ - បង្ហាញក្មេងៗកាតពណ៌ក្រហម ខៀវ លឿង បៃតង ទឹកក្រូច ស្វាយ និងពណ៌ខៀវស្វាយ។ ឱ្យក្មេងៗថាតាមអ្នក។
- ប្រាប់ក្មេងៗ៖ យើងនឹងយកកាតទាំងនេះបង្កើតជារូបឥន្ទធនូ។
- ចែកកាតឱ្យក្មេងៗម្នាក់មួយសន្លឹកគ្រប់គ្នាគ្រប់ពណ៌ដែលបានរៀបចំ។
- ឱ្យក្មេងដើរជុំវិញ នឹងស្វែងរកក្មេងៗឯទៀតដែលមានកាន់កាតពណ៌ដូចគ្នា។
- បន្ទាប់ពីរកឃើញហើយត្រូវរៀបចំឈរជាជួរ តាមពណ៌នីមួយៗជារាងកោងដូចរូបឥន្ទធនូ។
- ឱ្យក្មេងៗក្នុងក្រុមនីមួយៗនិយាយពណ៌នីមួយៗទៅតាមលំដាប់លំដោយនៃពណ៌ឥន្ទធនូដែលក្មេងៗ
កំពុងឈរ។ ពណ៌ក្រហម ទឹកក្រូច លឿង បៃតង ខៀវ ខៀវស្វាយ និងពណ៌ស្វាយ។ - បន្ទាប់មកឱ្យក្មេងៗតាមក្រុមនីមួយៗលើកកាតពណ៌បង្ហាញជាការស្រេច។
ការប្រែប្រួល៖ អ្នកអាចលេងល្បែងនេះជាមួយនឹងប្រធានបទផ្សេងៗទៀតបាន ដូចជា ពីឆ្នាំសត្វទាំង ១២ ឬ ឈ្មោះអាហាររូបត្ថម្ភ …។